Tuesday, June 30, 2020

ប្រេសិតពិសេសអាមេរិក ជំរុញឱ្យអន្តរជាតិបន្តដាក់ទណ្ឌកម្មអាវុធ លើអ៉ីរ៉ង់

អ្នកទស្សនា:( Views)

(ហ្សេរុយសាឡឹម)៖ ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៉ីរ៉ង់ លោក Brian Hook បានជំរុញឲ្យសហគមន៍អន្តរជាតិបន្តសុពលភាព នៃការដាក់ទណ្ឌកម្មនៅក្រោម ក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីហាមការលក់អាវុធទៅឲ្យអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។
ក្នុងសុន្ទរកថារួមជាមួយ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu លោក Brian Hook បាននិយាយថា ក្នុងរយៈពេលបួនខែខាងមុខទៀតនេះ ប្រទេស អ៉ីរ៉ង់ អាចនឹងនាំចូលយន្តហោះចម្បាំង, ឧទ្ធម្ភាគចក្រ, នាវាមុជទឹក, ប្រព័ន្ធកាំភ្លើងធុនធំ គ្រាប់មីស៊ីលបានយ៉ាងសេរី។ លើសពីនេះទៅទៀត ទីក្រុងតេហេរ៉ង់ ក៏អាចនឹង នាំចេញអាវុធ និងបច្ចេកវិទ្យាទាំងនេះ ទៅឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងនោះរួមមានក្រុមហេសបូលឡា (Hezbollah) ក្រុមឧទ្ទាមជីហាជប៉ាឡេស្ទីន (Palestinian Islamic Jihad). ក្រុមហាម៉ាស់ (Hamas) ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីត(Shia Malitia) នៅប្រទេសអ៉ីរ៉ាក់ និងស៊ីរី, បណ្តាញសកម្មប្រយុទ្ធនៅក្នុងប្រទេសបារ៉ែន និង ក្រុមឧទ្ទាមហូទី (Houthis) នៅក្នុងប្រទេសយេម៉ែន ទៀតផង។
ដូច្នេះហើយ លោក Brian Hook បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តការដាក់ទណ្ឌកម្មអាវុធលើប្រទេសអ៉ីរ៉ង់ តទៅទៀត។ លោកបានបន្តទៀត ថាប្រទេសអារ៉ាប៊ីសាអូឌីត , អារ៉ាប់រួម និងបារ៉ែន និងអ៉ីស្រាអែល ក៏បានបង្ហាញពីការព្រួយបារម្ភពីការផុតកំណត់នៃទណ្ឌកម្មនេះដែរ ហើយថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែល កំពុងធ្វើការរួមគ្នាដើម្បីធានា ឲ្យប្រាកដថាទណ្ឌកម្មដែលហាមឃាត់ការលក់អាវុធទៅឲ្យអ៉ីរ៉ង់ មិនអាចផុតកំណត់ជាដាច់ខាត។
គួរបញ្ជាក់ថា លោក Benjamin Netanyahu ក៏បានទទូចឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ផងដែរ។ លោក បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំជឿជាក់ ថា វាជាពេលដែលយើងត្រូវដាក់ទណ្ឌកម្មសាជាថ្មីលើអ៉ីរ៉ង់ ហើយយើងមិនអាចរង់ចាំឲ្យអ៉ីរ៉ង់ មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរបាននោះទេ ព្រោះវានឹងយឺតពេលក្នុង ការដាក់ទណ្ឌកម្ម»៕

0 comments:

Post a Comment