លោក កឹម ជាតិ ត្រូវបាន បញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោយធ្លាយរឿងអាស្រូវគាបស៊ី លុយក្រុមហ៊ុនលក់ស្រា១០ម៉ឺនដុល្លារ!

 

(ភ្នំពេញ)៖ លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យ ។
គួរជម្រាបថា លោក កឹម ជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្លាយរឿងអាស្រូវមួយដែលក្រុមហ៊ុនលក់ស្រា ប្ដឹងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្រោយលោកគាបស៉ីលុយក្រុមហ៊ុន ចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗជាច្រើនដបទៀត។ បណ្ដឹងរបស់លោក កឹម ជាតិ ត្រូវបានក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវ និងស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយផ្ទេរភារកិច្ចពីអគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរកឃើញរឿងវ៉ាវមួយចំនួនជាបទល្មើសព្រហ្មទណ្ឌ។គាំទ្រចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល៕



0 Comments:

Post a Comment