ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ថ្លែងថា ការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរគឺសំដៅលើកត្តាធំៗចំនួន២


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ជីវភាពរស់នៅរបស់ប្រជាជនមិនមានការប៉ះពាល់ធ្ងន់ធ្ងរ ដែលនេះកើតចេញពីការគិតគូរយ៉ាងម៉ត់ចត់ ទាន់ ពេលវេលា និងត្រឹមត្រូវបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យា ល័យព្រះសីហមុនីរាជានៅវត្តស្វាយពពែ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើង គោក បានមានប្រសាសន៍ថា បច្ចុប្បន្ននេះការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ដោយ សារមានការដឹកនាំដោយផ្ទាល់ពីសំណាក់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា និងការ ចូលរួមយ៉ាងផុសផុលពីប្រជា ពលរដ្ឋទូទាំងប្រទេស ក្នុងការទៅទទួលការចាក់វ៉ាក់សំាងបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។


កឧត្តមបណ្ឌិត បានបន្តថា នៅតាមបណ្ដាប្រទេសជា ច្រើននៅលើពិភពលោក នៅ តែបន្តមានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈដែលកម្ពុជាមកដល់បច្ចុប្បន្ននេះ មិនមានអ្នកស្លាប់ជាបន្តទៀតនោះទេ តែនៅមានចំនួនអ្នកឆ្លងក្នុងអត្រាមួយដែលអាចគ្រប់គ្រងបាន ដែលនេះកើតចេញពីការដោះស្រាយទាន់ពេលវេលា ពីក្រុមគ្រូពេទ្យដែលមានបទពិសោធន៍និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការស្វែងយល់របស់ប្រជាពលរដ្ឋពីការការ ពារខ្លួនតាមរយៈការអនុវត្តវិធានការ៣កុំនិង៣ការពារយ៉ាងខ្ជាប់ខ្ជួន និងការប្រើប្រាស់ថ្នាំដើម្បីព្យាបាលខ្លួន ជាដើម ។


 ការគ្រប់គ្រងកូវីដ ១៩គឺសំដៅទៅលើកត្តា២ ទីមួយប្រជាជនឈឺឬស្លាប់ដោយសារកូវីដ១៩ ទី២ កត្តាជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋមិនត្រូវប៉ះពាល់ ប្រទេសខ្លះជីវភាពគ្រប់គ្រងមិនបាន គឺជីវិតប្រជាពលរដ្ឋមុនគេ ដែលប៉ះពាល់ផ្ទាល់ស្លាប់ ដែលមកដល់ពេលនេះនៅបន្តហានិភ័យខ្ពស់ដែលវាប៉ះពាល់ទៅដល់សេដ្ឋកិច្ច ប្រទេសខ្លះគាត់គ្រប់គ្រងកូវីដ១៩ខ្លាំងមែនប៉ុន្តែប៉ះពាល់សេដ្ឋកិច្ចតាមគោលនយោ បាយ ឧទាហរណ៍នៅចិន នៅប្រទេសមួយចំនួនគោល នយោបាយរបស់គាត់ យើងទទួលស្គាល់ថាចិនមានប្រជា ជនរាប់ពាន់លាននាក់ ឱ្យតែហ៊ានបើកទូលាយគឺរាប់រយលាន

នាក់ឆ្លងពិបាកទប់ស្កាត់នេះតម្រូវការរបស់គាត់ ប៉ុន្តែវាអាចប៉ះពាល់សេដ្ឋកិច្ចខ្លះ ក៏ប៉ុន្តែកម្ពុជាយើងអាចដោះ ស្រាយបាន ដោយសារប្រជា ពលរដ្ឋយើងបានចូលរួមនិងជឿទុកចិត្តទៅលើរាជរដ្ឋាភិ បាល ដែលមានសម្ដេចតេជោ លោកខំរកវ៉ាក់សាំងមក ប៉ុន្តែបើសិនគាត់មិនចាក់វ៉ាក់សាំង ហើយភ័យខ្លាចនៅពេលដែលឮគេថាវ៉ាក់សាំងចាក់ហើយតែស្លាប់នោះ

 យើងគឺយើងក៏ពិបាក ដោយសារវិទ្យាសាស្ត្របានបញ្ជាក់ហើយ ថ្ងៃមុននោះខ្ញុំជួបទូតអ៊ីស្រាអែល អ៊ីស្រាអែលក៏ដូចគ្នាអ្នកដែលចាក់វ៉ាក់សាំង នឹងមិនទាន់ចាក់វ៉ាក់សាំង គឺថាអ្នកដែលមិនចាក់វ៉ាក់សាំងហានិភ័យដែលឈានទៅឈឺធ្ងន់និងស្លាប់គឺមានច្រើនជាង ។


ឯកឧត្ដមបណ្ឌិតបានបន្ថែមថា វ៉ាក់សាំងកូវីដ-១៩ពិតជាសំខាន់ណាស់ក្នុងការចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩ ហើយការចូលរួមរបស់ប្រជា ពលរដ្ឋក៏ជាកត្តាមួយសំខាន់បំផុតដូចគ្នា ដែលនេះក៏ជាចំណែកកើតចេញពីការអប់រំសាសនារបស់កម្ពុជាផងដែរ គឺការយោគយល់ ការជួយគ្នានិងការគោរពគ្នាទៅវិញ ទៅមក ៕

 




0 Comments:

Post a Comment