ភ្នំពេញ៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការងាររបស់អ្នកសារព័ត៌មានសំខាន់ គឺមានក្រមសីលធម៌ និងមានវិជ្ជាជីវ:ត្រឹមត្រូវ ដោយមានការទទួលខុសត្រូវចំពោះអ្វីដែលបានផ្សាយ ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបែប នេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក វណ្ណ សុភានោ ចាង ហ្វាងអង្គភាពសារព័ត៌មានកម្ពុជា ប្រគល់អំណោយជាម៉ាស់ចំនួន ២៥០០ម៉ាស់ អាកុល ៩០លីត្រ រួមជាមួយផលិតផលបំប៉នសុខភាពមួយចំនួនទៀត កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងាររបស់អ្នកសារព័ត៌មានសំខាន់គឺការមានទំនាក់ទំនងល្អ និងការ ងារប្រកបដោយក្រមសីលធម៌ វិជ្ជាជីវ:ត្រឹមត្រូវ មានការទទួល ខុសត្រូវចំពោះអ្វីដែលអង្គភាពរបស់ខ្លួនបានផ្សាយ ។
ទាក់ទងការលើកឡើងរបស់អ្នកសារព័ត៌មានមួយចំនួនដែលនិយាយថា ក្រសួងព័ត៌ មាន រឹតត្បិតចំពោះការស្នើបើកកាសែត និងការបន្តអាជ្ញាបណ្ណ តម្រូវឱ្យទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមួយទៀត ដែលខុសពីលើកមុន បង្កឱ្យមានការលំបាកនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សម្រាប់ការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម គឺជាការចុះបញ្ជីពាណិជ្ជកម្ម ទទួល ស្គាល់កម្មសិទ្ធិ ឈ្មោះអង្គភាពសារព័ត៌មាន ជាផ្លូវការ ព្រមជាមួយនឹងច្បាប់ការងារផ្សេងៗទៀត ដែលជួយដល់អ្នក សារព័ត៌មាន ។ ដូច្នេះការ ដែលធ្វើបែបនេះ គឺបានជួយច្រើនដល់អ្នកសារព័ត៌មាន ដែលខ្លួនមិនបានយល់ និងមិនបានមើលឱ្យអស់នូវខ្លឹម សារ ។ បើសិនជាអង្គភាព សារព័ត៌មាន ចុះបញ្ជីផ្លូវការស្របច្បាប់ បុគ្គលិកបំរើការ ងារ ក៏បានចុះឈ្មោះផងដែរ នៅពេលណា មានគ្រោះថ្នាក់ ក្នុងពេលបំពេញការងារ ចាង ហ្វាង ឬអ្នកគ្រប់គ្រង អង្គភាពសារព័ត៌មាន គឺបានជួយចេញ ថ្លៃព្យាបាលឱ្យ តាមរយៈការចុះឈ្មោះក្នុងបេឡាជាតិសន្តិ សុខសង្គម ប ស ស ជាការល្អ នៅពេលមានជំងឺនិងគ្រោះថ្នាក់ផ្សេងៗ ។
ឯកឧត្តម មានប្រសាសន៍បន្ដថា ចំពោះការដែលក្រសួងបង្កើតគណ:កម្មការតាមដានវាយតម្លៃ និងលើកសរសើរ ក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌ មាន បានបង្កើតឡើងមិនមែនជ្រើសរើសមន្ត្រីក្រសួងព័ត៌ មាននោះទេ គឺមានការយកនូវ សមាជិកសមាគមសារព័ត៌ មានមួយចំនួន មករួមគ្នាធ្វើ ការវាយតម្លៃលើកិច្ចការងារនេះ ហើយក៏មិនមែនវាយតម្លៃគ្រប់អត្ថបទនោះទេ គឺពិនិត្យនៅពេលមានបញ្ហា ដោយ មានការកោះប្រជុំពិនិត្យពិភាក្សាជាមួយគ្នា ដោយមិនមានសិទ្ធិ ដាក់ទោសកំហុសដល់អ្នកសារព័ត៌មាននោះទេ មានតែជួយលើកតម្កើងវិជ្ជាជីវ:សារព័ត៌មាន ៕
វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី រូប AKP
0 Comments:
Post a Comment