-->


Thursday, April 20, 2023

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ

អ្នកទស្សនា:( Views)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្ដិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពី៤៨ឆ្នាំមុន នៅខណៈពេលនេះ ប្រជាពលរដ្ឋខ្មែរ ត្រូវបានគេបណ្តេញចេញពីក្រុងភ្នំពេញ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមកម្សាន្តរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្មីៗនេះ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានពលរដ្ឋខ្មែរ៥ម៉ឺននាក់ បានជិះរថយន្តក្រុងសាធារណៈរបស់ សាលារាជធានីភ្នំពេញដោយ មិនគិតថ្លៃ ឱកាសបុណ្យចូលឆ្នាំថ្មី ហើយបានកសាងអនុស្សាវរីយ៍ជាមួយគ្នា ហើយសម្តេចស្វាគមន៍ប្រសិនបើមានបុរសនារី ដែលបានស្គាល់គ្នាតាមរថយន្តក្រុងពេលនោះ អញ្ជើញសម្តេច នៅពេលរៀបការ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ធ្វើជាមេដឹកនាំគេ ខ្ញុំមិនមែនចាត់ទុកប្រជាជនជាកូនជាចៅខ្ញុំនោះទេ ខ្ញុំការពារថែរក្សាពួកគេដូចជាឪពុកម្តាយរបស់ខ្ញុំ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានសម្រេចដកចេញកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស នៅពេលដែលមានការជួបជុំផ្សេងៗហើយ បន្ទាប់ពីពុំមានអត្រាឆ្លងទាល់តែសោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

* សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ពលរដ្ឋតាមដានសុខភាពរបស់ខ្លួន ទោះបីជា ជំងឹកូវីដ១៩ បានថមថយ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងចំណោមវាល៣ ដែលមាននៅក្នុងពុទ្ធទំនាយ គឺកម្ពុជាយើង បានឆ្លងផុតចំនួន២ទៅហើយ ប៉ុន្តែវាលទី៣ មិនងាយនឹងឆ្លងផុតនោះទេ នោះគឺបញ្ហាសុខភាពនេះតែម្តង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ ដែលមាននគរបាល និងកងរាជអាវុធហត្ថ ដែលឈរជើងការពារ និងសម្រួលដល់ពលរដ្ឋខ្មែរកម្សាន្តសប្បាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងក៏គួរមើលឃើញអំពីវីរភាពរបស់គ្រូពេទ្យ ដែលឈរប្រចាំការងារ ក្នុងពេលដែលពលរដ្ឋលេងកម្សាន្ត នៅឱកាសបុណ្យចូលឆ្នាំផងដែរ

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចធ្លាប់មានជម្លោះជាមួយ អតីតរដ្ឋមន្ត្រីការពារជាតិ ប៉ែន សុវណ្ណ ក្នុងពេលដែលសម្តេចកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ពាក់ព័ន្ធរឿងមន្ទីរពេទ្យកុមារជាតិ

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរអំពីទំនាស់ពាក្យសម្តីជាមួយ អ៊ុនតាក់ ផងដែរ ពាក់ព័ន្ធរឿងមន្ទីរពេទ្យកុមារជាតិ

* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានរដ្ឋមន្ត្រីខ្លះ ពេលសម្តេចបញ្ជូនសារទៅ ៧ថ្ងៃ បានឆ្លើយតប។ សម្តេច កោតសរសើរ លោក ឆាយ ថន និង លោក ឯក សំអុល ដែលជាមន្ត្រីឆ្លើយតបរហ័សជាងគេ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងការសាងសង់ផ្លូវមួយចំនួនកន្លងទៅ តម្លៃក្នុងការដោះស្រាយផលប៉ះពាល់ ចំណាយអស់ច្រើនជាងសាងសង់ទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាប៉ះពាល់ដល់ការសាងសង់ផ្លូវនេះ ដោយសារតែរាជរដ្ឋាភិបាលចិត្តទុន អនុញ្ញាតឱ្យពលរដ្ឋរស់នៅលើដីរដ្ឋ ដែលយូរៗទៅគាត់គិតថា ដីនោះជារបស់ខ្លួន

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ផ្លូវកន្លងទៅតែ៧ម៉ែត្រចាត់ទុកថាធំហើយ ប៉ុន្តែពេលនេះ ពង្រីកដល់១២ម៉ែត្រ ក៏នៅតែតូចដែរ ដោយសារតែយានយន្តធ្វើដំណើរច្រើន

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រដ្ឋមិនមែនជាប្រទេសផលិតប្រេងទេ ប៉ុន្តែរដ្ឋនឹងជួយគ្រប់គ្រង កុំឱ្យដំឡើងតម្លៃប្រេងសាំងតាមចិត្ត

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងពលរដ្ឋទិញសំបុត្រចូលទស្សនាស៊ីហ្គេម ពេលនេះបានបិទបញ្ចប់ហើយ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រយៈពេល៣ខែកម្ពុជាទទួលបានចំណូលពន្ធ (គយ និងពន្ធដារ) ប្រមាណ១០០០លានដុល្លារ ខណៈរយៈពេលដូចគ្នានៃឆ្នាំមុនមានតែប្រមាណ ៩០០លានដុល្លារប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រូពេទ្យកម្ពុជា នឹងខិតខំជួយធ្វើឱ្យវិស័យសុខាភិបាលរបស់យើង កាន់តែល្អប្រសើរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជានៅលើពិភពលោក យកថវិកាដែលចំណាយលើវិស័យយោធា មកផលិតឱសថ នោះឱសថនឹងចុះថោក ហើយពលរដ្ឋនៅលើពិភពលោក នឹងទទួលបានអត្ថប្រយោជន៍។

* សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីរឿងដកតំណែង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលដកកាំភ្លើងភ្ជង់គេ ហើយតុលាការមិនបានចោទប្រកាន់ និងពេលចេញទៅ ក្រឡឹងផ្ទះរបស់គេថែមទៀត។

Share This
Author Image

About www.ssktvonline.com

0 comments:

Post a Comment