-->


Friday, June 10, 2022

រដ្ឋបាលខេត្តតាកែវ បើកយុទ្ធនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជម្រុញ (លើកទី៥) ដល់មន្ត្រីជួរមុខ និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង

អ្នកទស្សនា:( Views)

 

 (ខេត្តតាកែវ) ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជម្រុញ (លើកទី៥) ដល់មន្រ្តីជួរមុខ និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានរៀបចំធ្វើ ឡើងនៅក្នុងមន្ទីរសុខាភិបាលខេត្តតាកែវ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ ជូន

ដល់មន្រ្តីជួរមុខ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ រួចហើយចាប់ពី ៤ខែឡើង។ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចាក់វ៉ាក់សាំងដូសទី៥ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានលើកឡើងថា ការចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ នៅក្នុងខេត្តតាកែវ ហាក់មានការយឹតយ៉ាវដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបានចូលរួមចាក់អោយបានផុសផុលនោះទេ ដោយសារពួកគាត់យល់ថាជំងឺកូវីដ១៩នេះ បានសាបរលាបទៅហើយ តែផ្ទុយទៅវិញជំងឺកូវីដ១៩នៅតែបង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋនិងសង្គមជាតិរបស់យើង ។

 ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមចាក់វ៉ាក់សាំងដូសបន្ថែមអោយបានគ្រប់ៗគ្នា ដោយអ្នកចាក់ដូសទី៣រួចហើយ សូមចូលខ្លួនមកចាក់ដូសទី៤ និងអ្នកចាក់ដូសទី៤រួចហើយសូមចូលមនកចាក់ដូសទី៥ ដើម្បីធ្វើយ់ាងណាការពារក្រុមគ្រូសារយើងកុំអោយឆ្លងជំងឺកូវីដ១៩ជាពិសេសការពារសហគមន៍និងប្រទេសជាតិយើងអោយឆ្លងផុតពីការរីករាលដាលជំងឺកូវីដ១៩។ សូមជម្រាបផងដែរ បើយោងតាមរបាយការណ៍របស់ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី០៦ ខែឧសភា កន្លងមកនេះ មន្ទីរសុខាភិបាល បានដំណើការ

ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុ ៣ឆ្នាំឡើងទៅ ក្នុងនោះចំនួនអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ លើកទី១ ចំនួន ៩០២,៩៤៥នាក់ = ១១៨% ចំនួនអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២ ចំនួន ៨១៣,២៦៩នាក់ = ៩០% ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ១៩ លើកទី៣ ចំនួន ៥១៥,៥២០នាក់ = ៦៤% ចំនួនអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ទី៤ ចំនួន ១០១,៧២៧នាក់ = ២៣%។ ឯកឧត្តមវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្ត បានរម្លឹកផងដែរថា កន្លងមកនេះខេត្តតាកែវ ក៏មានករណីវិជ្ជមានកូវីដ១៩ មានសរុប ៨,៥០៧នាក់ ស្រី ៤,៨០១នាក់, ករណីស្លាប់ សរុប ៣២០នាក់ ស្រី ១៨៧នាក់ និងបញ្ជូនទៅសម្រាកព្យាបាលនៅរាជធានីភ្នំពេញ សរុប ១៥ នាក់ ស្រី ១០នាក់ ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ:សម្រូលដោយ ៖ ដារ៉ា

0 comments:

Post a Comment