បើក្រឡេកមើលនៅលើដងផ្លូវដែលគណៈប្រតិភូឆ្លងកាត់ ក៏ដូចជាកន្លែងប្រារព្ធកិច្ចប្រជុំ គេឃើញមានកងកម្លាំងចម្រុះ បានសហការណ៍គ្នារៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងនោះផងដែរ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមចំណែកយ៉ាងស្វាហាប់ម៉ឹងម៉ាត់ ប្រកបដោយវិន័យសណ្តាប់ធ្នាប់ ព្រមជាមួយសម្លៀកបំពាក់ គ្រឿងបំពាក់ សម្ភារៈបរិក្ខាឯកភាពគ្នា គួរជាទីចាប់អារម្មណ៍។
សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ នៅឯទីស្តីការក្រសួងការពារជាតិ។ កិច្ចប្រជុំ មានវត្តមានរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ក្នុងនោះក៏មាន នាយឧត្តមសេនីយ៍ យ៉ា ទុន អូ (Mya Tun Oo) រដ្ឋមន្ត្រីការពារជាតិសហភាពមីយ៉ាន់ម៉ា ចូលរួមផងដែរ ដែលកិច្ចប្រជុំនេះដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦៕
0 comments:
Post a Comment