Saturday, August 28, 2021

ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា វត្តមានកាសែតចិនរួមចំណែកធ្វើឱ្យអ្នកវិយោគទុនចិន យល់ច្បាស់ពីកម្ពុជា

អ្នកទស្សនា:( Views)
 
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា វត្តមានកាសែតចិននៅកម្ពុជា បានរួម ចំណែកធ្វើឱ្យអ្នកវិយោគទុនចិន បានយល់ច្បាស់ពីទស្សនវិស័យកម្ពុជា ដោយសារថា កន្លងមកនេះមានមួយ ចំនួនធំ បានទទួលដំណឹងទាក់ទងប្រទេសកម្ពុជា តែពីសារព័ត៌មានរបស់លោកខាងលិច ដែលនិយាយផ្អៀងទៅផលប្រយោជន៍របស់ពួកគេ ។ 

 ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងបែបនេះនៅក្នុងឱកាសទទួលជួបថ្នាក់ដឹកនាំនិងសហការី សារព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ (Asia Pacific Times) ដែលដឹកនាំដោយ លោក LI TAO អគ្គនាយកក្រុមហ៊ុន East Alliance International Culture Media ប្រទេសចិន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ខៀវ កាញារីទ្ធ បានមាន ប្រសាសន៍ថា នៅកម្ពុជាមានសារព័ត៌មានចិនចំនួន៦ កំពុងដំណើរការផ្សាយ ហើយក្រសួងព័ត៌មានចង់ឱ្យមានសារព័ត៌មានចិនច្រើនអង្គភាពទៀត មកបើកបន្ថែម ព្រោះថានៅពេលខាងមុខនេះ នៅពេលតំបន់សេដ្ឋកិច្ចថ្មីៗ បើកដំណើរការ នឹងមានអ្នកវិនិយោគទុនចិនមកកម្ពុជាកាន់ តែច្រើន។ ដូច្នេះនៅពេលមានសារព័ត៌ មានចិនច្រើន នឹងជួយផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ពីច្បាប់គោលនយោ បាយ ផែនការនានាទាក់ទងដំណើរការវិនិយោគ រកស៊ី នៅក្នុងប្រទេសកម្ពុជា ។ 

 ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកឡើងវិញថា រយៈពេលជិត២០ឆ្នាំមកនេះ គឺមានវត្តមានកាសែតចិននៅកម្ពុជា ដែលបានរួមចំណែកធ្វើឱ្យអ្នកវិយោគទុនចិន បានយល់ច្បាស់ពីទស្សនវិស័យកម្ពុជា ដោយ សារថាកន្លងមកនេះ មានមួយចំនួនធំ បានទទួលដំណឹងទាក់ទងប្រទេសកម្ពុជា តែពីសារព័ត៌មានលោកខាងលិច ដែលនិយាយផ្អៀងទៅផលប្រយោជន៍លោក ខាងលិចច្រើនជាង ផលប្រយោជន៍អាស៊ី ។ ឯកឧត្តម បានបញ្ជាក់ពីចំនុចខ្លាំងរបស់សារព័ត៌មានភាសាចិននៅកម្ពុជា គឺបានគោរពវិជ្ជាជីវ:សារព័ត៌មាន ល្អប្រសើរ ហើយការផ្សាយព័ត៌មាន គ្មានការបំភ្លៃនោះទេ និយាយជារួម គឺបានផ្សាយពីការពិតនៅកម្ពុជា ។

 តាមរយៈនេះ ក្រសួង ព័ត៌មានកម្ពុជាចង់បានអត្ថបទ ដែលមានភាពស៊ីជម្រៅបន្ថែមទៀត ទាក់ទងពីប្រពៃណី ជំនឿជនជាតិចិន និងការវិវឌ្ឍថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច ច្បាប់ នៅក្នុងប្រទេសចិន ដើម្បីបានដឹងឱ្យមានការយល់គ្នាច្បាស់ទៅវិញទៅមក។ ឆ្លៀតក្នុងឱកាសនោះ លោក LI TAO បានសម្តែងនូវការអរគុណចំពោះក្រសួង ព័ត៌មានកម្ពុជា ដែលបានអនុញ្ញាតឱ្យគេហទំព័រព័ត៌មានភាសាចិន អាស៊ី-ប៉ាស៊ី ហ្វិក ថែមស៍ AP Time បានដំណើរការផ្សាយនៅកម្ពុជា ដែលផ្តោតសំខាន់លើដំណឹង ស្តីពី គោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនានារបស់ប្រទេសចិននៅកម្ពុជា ។ ជាមួយនេះ សារព័ត៌មាន AP Time នឹងជួយផ្សព្វ ផ្សាយពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកបានដឹងច្បាស់បន្ថែមទៀត និងជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិន មកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត៕


  វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

0 comments:

Post a Comment