Tuesday, July 28, 2020

អគ្គស្នងការនគរបាល​ជាតិ​ផ្អាក​ការងារ​មន្រ្តីនគរបាល​ នៃស្នងការនគរបាល​ខេត្ត​ព្រៃវែង​៧រូប!

អ្នកទស្សនា:( Views)



(ភ្នំពេញ)៖ យោង​តាម​សេចក្តីសម្រេច​របស់​អគ្គស្នងការនគរបាល​ជាតិ​ ចុះ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២០ បាន​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​មន្រ្តីនគរបាល​ នៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​ព្រៃវែង​ចំនួន៧រូប។
ក្នុងនោះ​រួម​មាន៖
១.ឧត្តម​សេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងទទួល​ផែនការងារប្រឆាំងគ្រឿងញៀន។
២.វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យ​ប្រឆាំងគ្រឿងញៀន។
៣.អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យ​ប្រឆាំង​គ្រឿងញៀន។
៤.អនុសេនីយ៍ឯក ស៊ី បូ នាយផ្នែក​ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន។
៥.អនុសេនីយ៍ឯក ហេង ចាន់រតនា មន្រ្តី នៃ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន។
៦.អនុសេនីយ៍ឯក សៀក ចាន់ធឿន មន្រ្តី នៃ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន។
៧.អនុសេនីយ៍ទោ យុន តារាភ័ស្ត មន្រ្តី នៃការិយាល័យ​ប្រឆាំងគ្រឿងញៀន។
ការសម្រេចនេះ ធ្វើឡើង​ក្រោយពេល​ដែល​កម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២០ បាន​បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុច​មុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង។

ក្នុងនោះ​ឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន០២នាក់ ដោយអំពើហិង្សាកើតឡើង​បង្កឲ្យមានរបួសស្នាម ហើយក្រោយ មកបានប្រគល់ជនទាំង០២នាក់នោះឲ្យឱពុក-ម្តាយដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង៕




0 comments:

Post a Comment