Tuesday, June 30, 2020

ក្រសួងមហាផ្ទៃ នឹងបន្តកិច្ចប្រជុំពិគ្រោះយោបល់ លើកទី៦ ជាមួយតំណាងអង្គការសង្គមស៊ីវិល សប្តាហ៍ក្រោយ ដើម្បីពិនិត្យលើខ្លឹមសារ ស្នើធ្វើវិសោធនកម្មច្បាប់ NGO

អ្នកទស្សនា:( Views)

(ភ្នំពេញ)៖ ក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល នៃក្រសួងមហាផ្ទៃ នឹងបន្តដំណើរការកិច្ចប្រជុំពិគ្រោះយោបល់ លើកទី៦ ជាមួយតំណាងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃចន្ទថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងការស្នើសុំ ធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់អង្គការសង្គមស៊ីវិល។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
កិច្ចប្រជុំនេះ នឹងធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ ប៉ុន្តែទោះជាយ៉ាងនេះក្តី ដើម្បីចូលរួមអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃនឹងអញ្ជើញតែតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលធ្លាប់បានចូលរួមកិច្ចប្រជុំកាលពីលើកមុន ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះតែប៉ុណ្ណោះ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖

0 comments:

Post a Comment