ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងបន្តថា ជានិច្ចកាលគណបក្សប្រជាជនតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិនិងប្រជាជន យើងត្រូវជឿជាក់លើគណបក្សប្រជាជនទាំងអស់គ្នា កុំជឿលើការញុះញង់របស់គណបក្សនយោបាយផ្សេងឱ្យសោះ៕
Monday, May 16, 2022
គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោហ៊ុនសែនអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញប្រកប ដោយសុវត្ថិភាព
នៅរាត្រីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន- អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយលទ្ធផលជោគជ័យ រយៈពេលពីរថ្ងៃគឺថ្ងៃ១២-១៣ខែឧសភា ឆ្នាំ២០២២។
ជាលទ្ធផលក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ថ្នាក់ដឹក នាំអាស៊ាន និង សហរដ្ឋអាមេ រិក បានជួបពិភាក្សាការងារជាច្រើន និងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក ។ ថ្នាក់ដឹកនាំអាស៊ាន-សហ រដ្ឋអាមេរិក ក៏បានជជែកពិភាក្សាស្តីពីបញ្ហាវិធានការអាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព និង ការ ពិភាក្សាផ្លាស់ប្តូរទស្សនគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូអាស៊ាន- សហរដ្ឋអាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធាន បទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះផងដែរ។.
ពិសេសមេដឹកនាំអាស៊ាន-អា មេរិក ប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក្នុងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ។ តាមរយៈសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមកិច្ច ប្រជុំកំពូលពិសេស អាស៊ាន- អាមេរិក ឆ្នាំ២០២២ មេដឹកនាំអាស៊ាន-អាមេរិក បានព្រម ព្រៀងគ្នា លើកិច្ចការ ២៨ ចំណុច ដោយផ្តោតលើប្រធានបទស្នូលចំនួន ៨ រួមមាន៖ ១.ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ កសាងសន្តិសុខសុខភាពកាន់តែប្រសើរឡើងនិងរួមគ្នាស្តារឡើងវិញ។ ២.ប្តេជ្ញាបន្តឆ្ពោះទៅមុខកាន់តែរឹងមាំ ស្មើភាព កាន់តែច្រើន។ ៣.ជំរុញកិច្ចសហប្រតិបត្តិការដែនសមុទ្រ។៤.ពង្រឹងទំនាក់ ទំនងរវាងប្រជាជន និងប្រជា ជន។៥.គាំទ្រការអភិវឌ្ឍន៍អនុតំបន់។៦.ការប្រើប្រាស់បច្ចេក វិទ្យា និងការលើកកម្ពស់ការច្នៃប្រឌិត។៧.ដោះស្រាយការប្រែប្រួលអាកាសធាតុ និង៨.រក្សាសន្តិភាព កសាងទំនុកចិត្ត៕


Sunday, May 15, 2022
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រជុំក្រុមការងារត្រៀមរៀបចំ ពិធីកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា- វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ លើកទី៥
ភ្នំពេញ: ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំក្រុមការងារត្រៀមរៀបចំ ពិធីកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា- វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ លើកទី៥ និងពិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោក កម្ពុជា- វៀតណាម ថ្នាក់រដ្ឋមន្ត្រីការពារជាតិ លើកទី១ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅច្រកទ្វារព្រំដែន ត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីពិនិត្យវាយតម្លៃ វឌ្ឍនភាពការងារជាចុងក្រោយ ត្រៀមឆ្ពោះរៀបចំព្រឹត្តិការណ៍នេះទទួលជោគជ័យ តាមការគ្រោងទុក។
គួរបញ្ជាក់ថា កិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា-វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ លើកទី៥ ធ្វើឡើង នៅរសៀលថ្ងៃទី១៤ ខែឧសភានេះ រវាងនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ជាមួយនឹង ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅសាលប្រជុំប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ ហ័រលឺ និងពិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោក កម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីការពារជាតិ លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ រវាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅច្រកទ្វារអន្តរជាតិ ត្រពាំងស្រែ ហ័រលឺ កម្ពុជា-វៀតណាម ។
Wednesday, March 30, 2022
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំស្តីពីការសិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍
កណ្តាល: ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពីការសិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ក្នុងប្រទេសកម្ពុជាឆ្នាំ២០២០ សម្រាប់ភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាពលោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល ។
ក្នុងកិច្ចប្រជុំនេះដែរមានគោលបំណង សិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ដើម្បីជួយគាំទ្រ និងផ្តល់ឱ្យនូវសិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ រួមទាំងសិទ្ធិទទួលបានស្បៀងអាហារ ទឹកស្អាត និង អនាម័យ ព្រមទាំងសិទ្ធិទទួលបានមជ្ឈដ្ឋានដែលមានសុខភាពល្អ ការអប់រំ និងការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងកិច្ចប្រជុំនោះក៏បាន ធានានូវលិទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់ និងគោលនយោ បាយជាតិ ជាពិសេសការគោរពសិទ្ធិមនុស្ស ដោយអនុវត្តស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ រួមទាំងនិយាម និងបទដ្ឋានស្តីពីសិទ្ធិមានលំនៅឋានសមរម្យ និងកម្រិតជីវភាពរស់នៅសមរម្យ ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ Dara



Friday, January 28, 2022
លោក ហ៊ុន ម៉ាណែតៈសន្តិភាព”គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព
Friday, September 24, 2021
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប២៨ឆ្នាំនៃទិវាប្រកាសឱ្យប្រើ ប្រាស់រដ្ឋធម្មនុញ្ញជាតិ
ភ្នំពេញ: ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ខួបលើកទី២៨ ទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា(២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ ២០២១)។
នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា អបអរសាទរខួប២៨ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ។ នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី ២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានរម្លឹកថា ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២១ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៨ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ មានដូចជា « កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ១)អំណាចនីតិបញ្ញត្តិ ២)នីតិប្រតិបត្តិ និង៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម»។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បាន អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្កិភាពដើម្បីប្រទេសជាតិកាន់តែរីកចម្រើនរុងរឿងឆ្ពោះទៅមុខ។ អរគុណសន្តិភាព៕ ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ dara

Tuesday, September 14, 2021
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិភាក្សាកំណត់និយមន័យ នៃនិមិត្តសញ្ញាឃុំ-សង្កាត់ ស្រុក ក្រុង ក្នុងខេត្តកណ្តាល
កណ្តាល: ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១
លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បាន ដឹកនាំកិច្ចប្រជុំ កែសម្រួលនិយមន័យនៃនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ស្រុក ក្រុង ក្នុង ខេត្តកណ្តាល ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុកនិង មន្ទីរជំនាញពាក់ព័ន្ធ នៅសាលាខេត្តកណ្តាល នៅថ្ងៃ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។
លោក គីម រិទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍ថា នេះជាការប្រជុំពិភាក្សា លើការកែសម្រួលនិយមន័យនៃនិមិត្តសញ្ញាសម្រាប់ឃុំ សង្កាត់ ក្រុង ស្រុកនីមួយៗ ដើម្បីកំណត់ និយមន័យនៃនិមិត្តសញ្ញាសម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្តាល ដើម្បីដាក់ជូនឯកឧត្តមអភិបាលខេត្ត សម្រេចមុននឹងផ្ញើទៅក្រសួងមហាផ្ទៃ ។
លោកអភិបាលរងខេត្ត បានណែនាំដល់ក្រុង ស្រុក ត្រូវផ្តោតសំខាន់លើនិយមន័យនៃនិមិត្តសញ្ញាតំណាងឱ្យរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់របស់ខ្លួន ដោយជ្រើសរើសយកសក្តានុពល ឬ ប្រវត្តិទាក់ទងទៅនឹងឃុំ សង្កាត់ ស្រុក ក្រុងរបស់ខ្លួន ។
លោកអភិបាលរងខេត្ត បានបន្តថា ការបង្ហាញពីនិយមន័យនៃនិមិត្តសញ្ញានាពេលនេះ នូវមានចំណុចខ្វះខាតមួយចំនួនត្រូវចូលរួមធ្វើការកែលម្អ ។ ដូច្នេះក្រុង ស្រុក នីមួយៗត្រូវ ឈ្វេងយល់អំពីសក្តានុពល សមិទ្ធផលដែលកំពុងកើតមានឡើងនៅក្នុងមូលដ្ឋាន ឬ ប្រវត្តិ ទាក់ទងក្នុងមូលដ្ឋានរបស់ខ្លួន ទើបយើងកំណត់យកនិមិត្តសញ្ញាសម្រាប់សម្គាល់ឃុំ សង្កាត់ ក្រុង ស្រុករបស់ខ្លួន ឱ្យសមស្រប និងឈានយកនិយមន័យនៃនិមិត្តសញ្ញារបស់ឃុំ សង្កាត់ ស្រុក ក្រុង ដើម្បីប្រើប្រាស់ជាផ្លូវការនៅពេល ខាងមុខ ៕



(ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )