បង្ក្រាប និងដុតបំផ្លាញដើមកញ្ឆា ដែលលួចដាំជាង៥ពាន់ដើម ក្នុងខេត្ដពោធិ៍សាត់

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចជ្រលងភ្នំអូរ៧០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ទីតាំងដាំដុះកញ្ឆានោះ មានផ្ទៃដីប្រមាណ ២ហិកតា ដោយលក្ខណៈភូមិសាស្ត្រសម្បូរទៅដោយភ្នំ ផ្លូវលំបាក មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥៥ ទើបសមត្ថកិច្ចចាប់មុខសញ្ញាមិនបាន។
ក្នុងប្រតិបត្តការខាងលើ កម្លាំងបានដុតបំផ្លាញចោលដើមកញ្ឆាស្រស់ និងក្រៀមចំនួន ៥,៥៣០ដើម និងរោងខ្ទមចាំចំការមួយ៕

0 Comments:

Post a Comment